ប្រភេទ
មើលពាក្យទាំងអស់
ច្បាប់យន្តធំ
ពាក្យ 19 ពាក្យពីច្បាប់ផ្លូវកម្ពុជា ជាភាសាខ្មែរ និងអង់គ្លេស
- heavy_vehicle_យានដែលមានទម្ងន់សរុបលើសពី៣,៥តោន ត្រូវប្រកាន់យកគន្លងផ្លូវខាងស្តាំជានិច្ច លើកលែងមានការបត់ឆ្វេង ឬនៅពេលជែងអាចប្រើប្រាស់គន្លងផ្លូវផ្សេងទៀតបាន
- maximum_weight១-ការកម្រិតទម្ងន់អតិបរមាសង្កត់លើភ្លៅរថយន្ត រ៉ឺម៉ក ឬសឺមីរ៉ឺម៉កត្រូវកំណត់ត្រឹម
- single_axle_tw៦តោន សម្រាប់ភ្លៅទោល ដែលមានកង់២ ស្ថិតនៅផ្នែកចង្កូតរថយន្ត
- twin_axles_fou១១តោន សម្រាប់ភ្លៅភ្លោះ ដែលមានកង់៤ ស្ថិតនៅផ្នែកចង្កូតរថយន្ត
- single_axle_fo១០តោន សម្រាប់ភ្លៅទោល ដែលមានកង់៤
- twin_axles_eig១៩តោន សម្រាប់ភ្លៅភ្លោះ ដែលមានកង់៨
- triple_axles_t២៤តោន សម្រាប់ភ្លៅ៣ជិតគ្នាដែលមានកង់១២។
- permitted_maxi២-ការកម្រិតទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្តត្រូវកំណត់ត្រឹម
- automobile_twi១៦តោន សម្រាប់រថយន្តដែលមានភ្លៅ២ គឺភ្លៅទោលផ្នែកខាងមុខរថយន្ត ដែលមានកង់២ និងភ្លៅទោលខាងក្រោយរថយន្តដែលមានកង់៤
- automobile_tri២៥តោន សម្រាប់រថយន្តដែលមានភ្លៅ៣ គឺភ្លៅទោលផ្នែកខាងមុខរថយន្ត ដែលមានកង់២ និងភ្លៅភ្លោះផ្នែកខាងក្រោយរថយន្តដែលមានកង់៨
- automobile_fou៣០តោន សម្រាប់រថយន្តដែលមានភ្លៅ៤ គឺភ្លៅភ្លោះផ្នែកខាងមុខរថយន្ត ដែលមានកង់៤ និងភ្លៅភ្លោះផ្នែកខាងក្រោយរថយន្តដែលមានកង់៨។
- permitted_maxi៣-ការកម្រិតទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្តសណ្តោងរ៉ឺម៉កត្រូវកំណត់ត្រឹម
- automobile_tra៤០តោន សម្រាប់រថយន្តសណ្តោងរ៉ឺម៉កដែលមានភ្លៅចាប់ពី ៥ឡើងទៅ។
- permitted_maxi៤-ការកម្រិតទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្តសណ្តោងសឺមីរ៉ឺម៉កត្រូវកំណត់ត្រឹម
- automobile_sem៣៥តោន សម្រាប់រថយន្តសណ្តោងសឺមីរ៉ឺម៉កដែលមានភ្លៅ៤ គឺភ្លៅទោលផ្នែកខាងមុខរថយន្តដែលមានកង់២ ភ្លៅទោលផ្នែកខាងក្រោយរថយន្តដែលមានកង់៤ និងភ្លៅភ្លោះផ្នែកខាងក្រោយសឺមីរ៉ឺម៉កដែលមានកង់៨
- automobile_sem៤០តោន សម្រាប់រថយន្តសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅចាប់ពី៥ឡើងទៅ។
- special_permitចំពោះទម្ងន់រថយន្ត និងរថយន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉កដែលគ្មានចែងនៅក្នុងចំណុចខាងលើនេះ ត្រូវសុំលិខិតអនុញ្ញាតពិសេសពីក្រសួងសាធារណការ និងដឹកជញ្ជូន។
- obey_weight_siនៅពេលឆ្លងកាត់ស្ពាន គ្រប់អ្នកបើកបររថយន្ត រថយន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក ត្រូវគោរពតាមទម្ងន់សរុបអនុញ្ញាតអតិបរមាដែលកំណត់ក្នុងផ្លាកសញ្ញាដាក់តាំងនៅពីមុខស្ពាន។
- maximum_width_ប្រវែងទទឹងអតិបរមាមិនត្រូវឱ្យលើសពី ២,៥០ម៉ែត្រ លើកលែងតែយានយន្តបករណ៍ មិនត្រូវឱ្យលើសពី៣ម៉ែត្រ